ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង
ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង តោះ! បង្កើតជោគជ័យទាំងអស់គ្នា
  • ទំព័រដើម
  • អំពីធនាគារ
    • អំពីធនាគារ
    • ត្រឡប់​ក្រោយ
    • ចក្ខុវិស័យ
    • បេសកកម្ម
    • ផ្សព្វផ្សាយ
    • ព័ត៌មាន
    • ប្រតិទិនឈប់សម្រាក
    • បណ្ណាល័យរូបភាព
    • ឱកាសការងារ
  • វប្បធម៌ធនាគារ
    • វប្បធម៌ធនាគារ
    • ត្រឡប់​ក្រោយ
    • សារពីប្រធានក្រុមប្រឹក្សាភិបាល
    • តម្លៃស្នូលរបស់ធនាគារ
    • ក្រុមប្រឹក្សាភិបាល
    • គណៈគ្រប់គ្រង
  • ផលិតផលនិងសេវា
    • ផលិតផលនិងសេវា
    • ត្រឡប់​ក្រោយ
    • ប្រតិបត្តិការធនាគារ
    • គណនីសន្សំ
    • គណនីកុមារ
    • គណនីចរន្ត
    • គណនីបញ្ញើមានកាលកំណត់
    • ឥណទាននិងហិរញ្ញប្បទាន
    • ហិរញ្ញប្បទានអាជីវកម្ម
    • ហិរញ្ញប្បទានគេហដ្ឋាន
    • ហិរញ្ញប្បទានអាជីវកម្មតាមរដូវកាល
    • ហិរញ្ញប្បទានសំរាប់ការវិនិយោគ
    • ការផ្ដល់ជូនពិសេស
    • អត្រាប្ដូរប្រាក់
  • ទំនាក់ទំនង

ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង

តោះ! បង្កើតជោគជ័យទាំងអស់គ្នា



នៅផ្ទះលេខ ១៥ លើមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ១ ខណ្ណដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣៥ ៥៥៥

info@mgnemperorbank.com

© 2019 M.G.N Emperor Bank Plc
លក្ខខណ្ឌ | សេចក្តីថ្លែងការណ៍សិទ្ធិឯកជន

វប្បធម៌របស់ធនាគារ

ក្រុមប្រឹក្សាភិបាល

លោកស្រី Kim Hao

Chairman

លោក Olivier Colom

អភិបាលឯករាជ្យមិនប្រតិបត្តិ

អនុប្រធានក្រុមប្រឹក្សាភិបាល

លោក Olivier Colom ត្រូវបានតែងតាំងជា អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក ក្នុងខែមករា ឆ្នាំ២០១៩

លោក Olivier Colom ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ មិនប្រតិបត្តិ និងជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក  ក្នុងខែមករា ឆ្នាំ២០១៩ ។ លោក គឺជាសមាជិក គណៈកម្មការសវនកម្ម​​ និង គណៈកម្មការ គ្រប់គ្រងហានិភ័យ ។

 

លោក Olivier បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សា របស់ក្រុមហ៊ុនប្រឹក្សា យោបល់ឯករាជ្យមួយ ។ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦ លោកគឺជា សមាជិកគណៈ កម្មការប្រតិបត្តិ ដែលទទួលបន្ទុកជា អគ្គលេខាធិការ គ្រប់គ្រង របៀបវារៈ កំណែទំរង់ ក្រុមហ៊ុន គ្រប់គ្រងទ្រព្យសម្បត្តិ និងទ្រព្យសកម្ម Edmond de Rothschild​​ ដែលមានមូលដ្ឋាននៅ ទីក្រុងហ្សឺណែវ។

 

ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ លោកOlivier គឺជា ទីប្រឹក្សា ការទូតនៅ​​ឧុទ្ទកាល័យ ប្រធានាធិបតី​ "Elysée Palace" និងជាអនុប្រធាន "Sherpa" ក្នុង​រដ្ឋការ ប្រធានាធិបតីបារាំង Sarkozy ដែល លោកទទួលបន្ទុកផ្តល់ ប្រឹក្សាយោបល់ ក្នុងវិស័យសេដ្ឋកិច្ចអន្តរជាតិ បម្រែបម្រួលអាកាសធាតុ ជំនួយអភិវឌ្ឍន៍ និងកំណែទម្រង់ អភិបាលកិច្ចសកល ព្រមទាំងការរៀបចំ កិច្ចប្រជុំកំពូលដូចជា G20, G8, អង្គការសហប្រជាជាតិ និង បណ្តាលប្រទេស និយាយ ភាសាបារាំង។ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ លោកត្រូវបានគេ ចាត់តាំងឲ្យបំពេញភារកិច្ចនៅ ឧុទ្ទកាល័យ នាយករដ្ឋមន្រ្តីអង់គ្លេស Tony Blair។​ លោក Olivier បានចាប់ផ្តើមអាជីពការទូត ជាមួយឧុទ្ទកាល័យកិច្ចការ បរទេសបារាំង ដោយទទួលបន្ទុកដាក់ ដំណើរការប្រើប្រាស់ រូបិយប័ណ្ណអឺរ៉ូនៅ ឆ្នាំ២០០០ ។

 

លោក Olivier បានបញ្ចប់ការសិក្សាពីសាលាជាតិ​រដ្ឋបាល និង វិទ្យាស្ថានសិក្សានយោបាយ the National School of Administration and the Institute of Political Studies នៅទីក្រុងប៉ារីស ព្រមទាំងសញ្ញាបត្រច្បាប់សាធារណៈទូទៅ General Public Law នៅសកលវិទ្យាល័យ Sorbonne និង សញ្ញាបត្រអនុបណ្ឌិតច្បាប់អន្តរជាតិ International Law ពីសាកលវិទ្យាល័យ Paris X។

លោក Kenny Tay

អភិបាលឯករាជ្យមិនប្រតិបត្តិ

លោក Tay Hock Suan (Kenny) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិនៃធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក

លោក Tay Hock Suan (Kenny) ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក  ក្នុងខែមករា​ ឆ្នាំ២០១៩។ លោក Kenny គឺជា ប្រធានគណៈកម្មាធិការ គ្រប់គ្រងហានិភ័យ និងជាសមាជិក គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការឥណទាន ។

 

លោក Kenny គឺជាអតីតធនាគារិកមួយរួបនៅធនាគារ JP Morgan Chase (អតីតធនាគារ Chase Manhattan Bank NA) និងធនាគារ United Overseas Bank Group នៅប្រទេសអូស្ត្រាលី និងសិង្ហបុរី។ លោក​ Kenny បានចាប់ផ្តើមអាជីពនៅក្នុងវិស័យធនាគារចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០។

 

លោក Kenny គឺជាសហស្ថាបនិក និងជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Finet Associates ដែលផ្តល់សេវាអប់រំក្នុងវិស័យហិរញ្ញវត្ថុ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Kenny ក៏ជានាយកគ្រប់គ្រង​របស់​​ Australia New Zealand Institute Limited ប្រចាំនៅទីក្រុងស៊ីដនី​ និងជានាយករបស់ Asia Finance Pty Ltd ប្រចាំនៅទីក្រុងស៊ីដនី​ ព្រមទាំងជាអ្នកបណ្តុះបណ្តាលផ្នែកឥណទាន​នៅ the Asian Banking School - Asian Institute of Chartered Bankers ប្រចាំនៅប្រទេសម៉ាឡេស៊ី។​

 

លោក Kenny គឺជាគណនេយ្យករ និងជាសមាជិក ម្នាក់នៃសមាគមន៍គណនេយ្យករ ជំនាញ (ACCA) និងស្ថាប័នគណនេយ្យករគ្រប់គ្រង នៃចក្រភពអង់គ្លេស (CIMA)។​ លោក Kenny បានបញ្ចប់ ថ្នាក់វិញ្ញាបនប័ត្រច្បាប់សាជីវកម្ម ពីសាកលវិទ្យាល័យ Macquarie នៅទីក្រុងស៊ីដនី។

លោក Vijayaraj Kanniah

អភិបាលឯករាជ្យមិនប្រតិបត្តិ

លោក Vijayaraj ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក

លោក Vijayaraj ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក  នៅខែមករា ឆ្នាំ២០១៩។ លោកគឺជា ប្រធានគណៈកម្មការ សវនកម្ម និងជា សមាជិកគណៈកម្មការ គ្រប់គ្រងហានិភ័យ និងគណៈ កម្មការឥណទាន។

 

លោក Vijayaraj គឺជាប្រធាន និងគ្រូបង្វឹកគោលនៃ​ Vision Business Solutions Sdn Bhd និងដៃគូគ្រប់គ្រងនៃ Messrs Sheila Hussain Vijay & Partners ដែលជា ក្រុមហ៊ុន មេធាវីជំនាញផ្នែក ប្រតិបត្តិការធនាគារ និងធនាគារអ៊ីស្លាម ការផ្ទេរកម្មសិទ្ធិ ការប្រឆាំងលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទាន ប្រឆាំងនឹងភេរវកម្ម និងអភិបាលកិច្ចសាជីវកម្ម ។

 

លោក Vijayaraj ត្រូវបានទទូលស្គាល់ជា មេធាវីនៅក្នុងតុលាការជាន់ខ្ពស់ “High Court of Malaya” ។ លោកផ្តល់សេវាប្រឹក្សារ វិជ្ជាជីវៈ​ជូនដល់ធនាគារ ក្រុមហ៊ុនផ្តល់ សេវាកម្មហិរញ្ញវត្ថុ ភ្នាក់ងារសមត្ថកិច្ច និង សាជីវកម្មនាៗនៅក្នុងតំបន់ ។

 

លោក Vijayaraj ទទួលបានសញ្ញាបត្រ អនុបណ្ឌិតច្បាប់ពី University of Malaya បរិញ្ញាបត្រច្បាប់ ពី University of London បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ពី​ University Science of Malaysia និង ICSA ពី​ Malaysian Institute of Chartered Secretaries & Administration។​ លោកក៏បានបញ្ចប់ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រអន្ដរជាតិផ្នែក AML / CFT (ថ្នាក់កិត្តិយស) ពីសមាគមន៍ សម្របសម្រួល ផ្នែកច្បាប់ អន្ដរជាតិមាន កិច្ចសហការពី​ Manchester Business School ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សា ថ្នាក់បណ្ឌិតផ្នែកហិរញ្ញវត្ថុ  និងធនាគារនៅ សាកលវិទ្យាល័យ University Malaysia Sabah។

 

លោក Vijayaraj ធ្លាប់ធ្វើជាធនាគារិករយៈ១២ឆ្នាំនៅ ធនាគារធំៗនៅប្រទេសម៉ាឡេស៊ី ក្នុងសេវាប្រតិបត្តិការធនាគារ និងផ្តល់ឥណទានដល់​អាជីវកម្ម និងសាជីវកម្ម។

លោក Tran Anh Duy

សមាជិកក្រុមប្រឹក្សាភិបាល

នាយកប្រតិបត្តិស្ដីទី

លោក Tran ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងប្រតិបត្តិរបស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក

លោក Tran ត្រូវបានតែងតាំងជា សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងប្រតិបត្តិ របស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក នៅខែឧសភា ឆ្នាំ២០១៨ ហើយលោកក៏ត្រូវបានជ្រើសតាំងជានាយកប្រតិបត្ដិស្ដីទី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ លោក Tran ក៏ជា ប្រធានស្តីទី គណៈកម្មការប្រតិបត្តិ និង គណៈកម្មការ គ្រប់គ្រងហានិភ័យ ឥណទាន និងជាសមាជិក គណៈកម្មការឥណទាន។

 

លោក Tran ទទួលបន្ទុក ផ្តល់ប្រឹក្សាយោបល់ជូន ដល់លោកអគ្គនាយកប្រតិបត្តិ លើការគ្រប់គ្រង ប្រតិបត្ដិការអាជីវកម្ម និង ផែនការយុទ្ធសាស្ត្រ អាជីវកម្មរបស់ ធនាគារអិម.ជី.អិន អេមផឹរើរ ប៊ែង ។ លោក Tran មានបទពិសោធន៍​ និងវិជ្ជាជីវៈ​ រយៈពេលដប់ឆ្នាំជាង ក្នុងវិស័យធនាគារ អាជីវកម្ម អចលនទ្រព្យ និងការ គ្រប់គ្រងវិនិយោគ ។ លោកធ្លាប់ធ្វើការនៅ ក្រុមហ៊ុន ជាច្រើន​ប្រចាំនៅ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសមួយ ចំនួន​នៅទ្វីបអឺរ៉ុប ដែលលោកបំពេញតួនាទី ចាប់ពី មន្ត្រីឥណទាន រហូតដល់នាយក ផ្នែកហិរញ្ញវត្ថុ និង គ្រប់គ្រងវិនិយោគ។

 

លោក Tran បញ្ចប់ថ្នាក់ បរិញ្ញាបត្រជីវ បច្ចេកវិទ្យា (Biotechnology) ពីសាកលវិទ្យាល័យ Open University​ នៅវៀតណាម និង​បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ ពីសកលវិទ្យាល័យ the Banking University of Vietnam ។ លោកក៏បាន​បញ្ចប់ថ្នាក់ វិញ្ញាបណ្ណបត្រវិជ្ជាជីវៈ ផ្នែកវាយតម្លៃ អចលនទ្រព្យ ការគ្រប់គ្រងសាខា ធនាគារ និង ការអភិវឌ្ឍ និង វាយតម្លៃគម្រោង។

លោក Van Duc Hoai Nam

សមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការប្រធានក្រុមប្រឹក្សាភិបាល

លោក Van ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការប្រធានក្រុមប្រឹក្សាភិបាល

លោក Van ត្រូវបានតែងតាំងជា សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង នៅឆ្នាំ២០១៩។ លោក Van ក៏ជាអគ្គលេខាធិការ​ និង ជាសមាជិកគណៈកម្មការ អភិបាលសវនកម្ម និងគណៈកម្មការអភិបាលគ្រប់គ្រងហានិភ័យ។

លោក Van មានបទពិសោធន៍ត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងគម្រោង (ឱសថសរីរាង្គ) ​​ជាង៨ឆ្នាំ នៅក្រុមហ៊ុនផលិតឱសថមួយ នៅប្រទេសវៀតណាម។ លោកក៏ធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Binh Duong Economics and Technology University នៅប្រទេសវៀតណាម។

 

លោក Van បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកជីវបច្ចេកវិទ្យាពីសាកលវិទ្យាល័យ Open University​ នៅប្រទេសវៀតណាម។