
លោក Tran ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង ម.ក នៅខែឧសភា ឆ្នាំ២០១៨ ហើយលោកក៏ត្រូវបានជ្រើសតាំងជានាយកប្រតិបត្ដិស្ដីទី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ លោក Tran ក៏ជាប្រធានស្តីទីគណៈកម្មការប្រតិបត្តិ និងគណៈកម្មការគ្រប់គ្រងហានិភ័យឥណទាន និងជាសមាជិកគណៈកម្មការឥណទាន។

លោក សុន សុខារីនោ
ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
លោក សុខារីនោ មានតួនាទីជា ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩។ លោកទទួលខុសត្រូវ លើគ្រប់ទិដ្ឋភាពទាំងអស់នៃ ការអភិវឌ្ឍនយុទ្ធសាស្រ្ត និងគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ។

លោក ជីវ ហាក់
ប្រធាននាយកដ្ឋានអភិវឌ្ឍអាជីវកម្ម
លោក ហាក់ មានតួនាទីជា ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍អាជីវកម្ម ចាប់តាំងពីខែសីហាឆ្នាំ ២០១៨ មក។ លោកទទួលខុសត្រូវ លើគ្រប់ទិដ្ឋភាពទាំងអស់នៃ ការអភិវឌ្ឍន៍អាជីវកម្ម យុទ្ធសាស្រ្តការលក់ និងទីផ្សារ ដើម្បីជម្រុញឲ្យមានការរីកចម្រើនផ្នែកអាជីវកម្ម របស់ធនាគារ។ លោកក៏ជា សមាជិកម្នាក់ដែល ចូលរួមបង្កើតការងារ ស្នូលសម្រាប់ប្រតិបត្តិការ ធនាគារនេះផងដែរ។

កញ្ញា គឹម សុផៃ
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
កញ្ញា សុផៃ បានចូលបម្រើការងារជា ប្រធាននាយកដ្ឋាន សវនកម្មផ្ទៃក្នុងនៃធនាគារ អិម. ជី. អិន អេមផឹរើរ ប៊ែង ម.ក ក្នុងខែតុលា ឆ្នាំ២០១៨។ ភារៈកិច្ចចម្បងរបស់កញ្ញា រួមមាន៖ ការបង្កើត និងការត្រួតពិនិត្យ លើផែនការសវនកម្ម និងគោលនយោបាយរបស់ធនាគាររួមទាំងការគ្រប់គ្រងទូទៅនៃ នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ធនាគារផងដែរ ។